លោក ចាន់ សុភក្ដ័
ប្រធាននាយកប្រតិបត្តិ

លោក ​ចាន់​ សុភក្ដ័គឺជាស្ថាបនិក​​និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Angkor Green Investment and Development Co., Ltd (Angkor Green) ចាប់តាំងពីការបង្កើតក្រុមហ៊ុននាឆ្នាំ ២០១១។

មុនពេលបង្កើតក្រុមហ៊ុន លោក សុភ័ក្រ្ត មានបទពិសោធន៍ការងារជាច្រើនដូចជា ប្រឹក្សាផ្នែកធុរកិច្ច, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាល និងគម្រោងនានាដែលអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍អន្តរជាតិដូចជា GIZ ហើយលោកបានបង្កើត និងដឹកនាំអាជីវកម្មជោគជ័យមួយចំនួន។ ជាបុគ្គលដែលមានការប្តេជ្ញាចិត្ត និងមានបំណងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងឱ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់ពួកគេ លោក សុភ័ក្រ្ត កំពុងដឹកនាំសមាជិកក្រុមការងារច្រើនជាង 100នាក់ និងប្រែក្លាយក្រុមហ៊ុនអង្គរហ្គ្រីនទៅជាអ្នកផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយតែមួយគត់ក្នុងវិស័យកសិកម្ម និងជម្រុញនាំចេញកសិផលដែលមានគុណភាពខ្ពស់របស់កម្ពុជាទៅទីផ្សារពិភពលោក។

ជាអ្នកគិតអំពីយុទ្ធសាស្ត្រ​និងជាអ្នកបណ្តុះវិន័យ និងជាអ្នកលើកទឹកចិត្តឱ្យមានភាពជាម្ចាស់ លោក សុភ័ក្រ្ត ដឹកនាំក្រុមការងារ ជាពិសេសក្រុមអ្នកគ្រប់គ្រងឲ្យមានចក្ខុវិស័យរួមដើម្បីអភិវឌ្ឍក្រុមហ៊ុន និងប្រទេសជាតិឱ្យរីកចម្រើន និងរុងរឿង។

លោកសុភក្ដ័ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកែទម្រង់រេចនាសម្ព័ន្ធគ្រប់គ្រងធុរកិច្ចនិងបរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធាន មនុស្សពីសាកលវិទ្យាល័យអាស៊ាន។

ក្រុមរបស់យើង