ANGKOR GREEN INVESTMENT AND DEVELOPMENT CO., LTD

វិស័យកសិកម្មកម្ពុជាមានចំណែកពី២០% ទៅ ៣០% នៃ GDP សរុប របស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមើលឃើញពីឱកាសសម្រាប់កំណើនអាជីវកម្មក្នុងវិស័យកសិកម្មកម្ពុជា តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាទំនើប សម្ភារៈដែលមានគុណភាព និងឧបករណ៍ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។

អង្គរហ្រ្គីន បានបង្កើតឡើងជាផ្លូវការនៅខែសីហា ឆ្នាំ២០១១ ដែលបានធ្វើការចុះបញ្ជីអាជីវកម្មជាមួយក្រសួងពាណិជ្ជកម្មក្រោមអាជ្ញាប័ណ្ណលេខ Co. 1836KH/2011។ អង្គរហ្រ្គីន ធ្វើការផ្គត់ផ្គង់ជីថ្នាំកសិកម្ម ប្រព័ន្ធស្រោចស្រព ត្រាក់ទ័រនិងគ្រឿងយន្តកសិកម្ម។ បន្ថែមពីនេះយើងក៏មានផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ចែកចាយចំណី និងថ្នាំសត្វ ហើយក៏មានលក់វត្ថុធាតុដើមសម្រាប់កសិករក្នុងការផលិតចំណីសត្វដោយខ្លួនឯងផងដែរ។ យើងមិនមែនត្រឹមតែផ្គត់ផ្គង់ធាតុចូលកសិកម្មតែប៉ុណ្ណោះទេ គឺយើងក៏បានបង្កើតទីផ្សារប្រកួតប្រជែងសម្រាប់កសិករផងដែរក្រោមគម្រោង អេជីហ្វូត ដែលប្រមូលកសិផលពីកសិករ និងចែកចាយ ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ។ បន្ថែមពីនេះគម្រោងនាំចេញ បានជួយក្នុងការផ្សព្វផ្សាយ និងនាំចេញនូវកសិផលមានគុណភាពតាមស្ដង់ដារទៅកាន់ទីផ្សារពិភពលោក។ នៅដើមឆ្នាំ ២០២១ យើងបានផ្ដើមសិក្សាអំពីការចែកចាយសម្ភារៈកសិកម្មបន្ថែមទៀតផងដែរ។

អង្គរហ្រ្គីន បានបង្កើតឡើងជាផ្លូវការនៅខែសីហា ឆ្នាំ២០១១ ដែលបានធ្វើការចុះបញ្ជីអាជីវកម្មជាមួយក្រសួងពាណិជ្ជកម្មក្រោមអាជ្ញាប័ណ្ណលេខ Co. 1836KH/2011។ អង្គរហ្រ្គីន ធ្វើការផ្គត់ផ្គង់ជីថ្នាំកសិកម្ម ប្រព័ន្ធស្រោចស្រង់ ត្រាក់ទ័ និងគ្រឿងយន្តកសិកម្ម។ បន្ថែមពីនេះយើងក៏មានផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ចែកចាយចំណី និងថ្នាំសត្វ ហើយក៏មានលក់វត្ថុធាតុដើមសម្រាប់កសិករក្នុងការផលិតចំណីសត្វដោយខ្លួនឯងផងដែរ។ យើងមិនមែនត្រឹមតែផ្គត់ផ្គង់ធាតុចូលកសិកម្មតែប៉ុណ្ណោះទេ យើងក៏បានបង្កើតទីផ្សារប្រកួតប្រជែងសម្រាប់កសិករផងដែរក្រោមគម្រោង អេជីហ្វូត ដែលប្រមូលកសិផលពីកសិករ និងចែកចាយ ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ។ បន្ថែមពីនេះគម្រោងនាំចេញ បានជួយក្នុងការផ្សព្វផ្សាយ និងនាំចេញនូវកសិផលគុណភាពទៅកាន់ទីផ្សារពិភពលោក។ នៅដើមឆ្នាំ ២០២១ យើងបានផ្ដើមសិក្សាអំពីការចែកចាយសម្ភារកសិកម្មបន្ថែមទៀតផងដែរ។

ចាប់តាំងពីឆ្នាំដំបូងមក អង្គរហ្គ្រីន ក្លាយជាអ្នកដឹកនាំកំពូលមួយក្នុងចំណោមអ្នកដឹកនាំកំពូលទាំងបីក្នុងវិស័យជីកសិកម្មនៅកម្ពុជា។ ទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារដ៏រឹងមាំ ភាពប៉ិនប្រសប់ ការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងផលិតផលដែលមានគុណភាពល្អ និងការគាំទ្រដ៏អស្ចារ្យរបស់អតិថិជនរបស់យើង។

បច្ចុប្បន្ន អង្គរហ្រ្គីន កំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើន រួមមានដូចជា YARA, BASF, New Holland, ISEKI, Syngenta, Rivulis...។ល។

អង្គរហ្គ្រីន បាននឹងកំពុងណែនាំបច្ចេកវិទ្យាថ្មីៗមួយចំនួនដល់កសិករ រួមទាំងអ្នកដាំដំណាំដែលមានតម្លៃខ្ពស់ក្នុងប្រទេសកម្ពុជាចាប់តាំងពីខែ សីហា ឆ្នាំ២០១៥។ ត្រាក់ទ័រឯកទេសថ្មីរបស់យើង ម៉ាក BCS/Ferrari និងឧបករណ៍ប្លែកៗជាច្រើនទៀត ដូចជាប្រព័ន្ធធារាសាស្ត្រតំណក់ទឹក មកពីក្រុមហ៊ុនក្រុមហ៊ុនធារាសាស្ត្រឈានមុខគេលំដាប់ទី២ លើពិភពលោក កំពុងផ្តល់លទ្ធភាពឱ្យកសិកររាប់រយនាក់ពង្រីកសមត្ថភាពធ្វើកសិកម្មរបស់ពួកគេទ្វេដង ឬបីដង។ ទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងសារធាតុចិញ្ចឹម និងសត្វល្អិតនៅតែជាបញ្ហាប្រឈមរបស់ពួកគេ។ សត្វល្អិតបំផ្លាញគឺជាបញ្ហាចម្បង ទិន្នផលទាប ថ្លៃដើមផលិតកម្មខ្ពស់ ចំណូលតិច និងបញ្ហាប៉ះពាល់សុខភាពដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិតច្រើនពេក (រួមទាំងការប្រើប្រាស់លើសកម្រិត)។ ដូច្នេះហើយ អង្គរហ្គ្រីន និងដៃគូកំពុងរៀបចំផែនការបង្កើតជីសរីរាង្គ/ថ្នាំសម្លាប់សត្វល្អិតថ្មីៗ។ បន្ទាប់មក វានឹងក្លាយជាជម្រើសដ៏ល្អបំផុតមួយផ្សេងទៀត ដើម្បីជួយកសិករក្នុងការការពារដំណាំរបស់ពួកគេពីសត្វល្អិត ជំងឺដោយសរីរាង្គ និង ផ្ដល់នូវសុវត្ថិភាព។ អង្គរហ្គ្រីន មានការសាទរក្នុងការមានរោងចក្រផលិតជីសរីរាង្គនិងជីសរីរាង្គ និងថ្នាំសំលាប់សត្វល្អិត ដូច្នេះយើងអាចមានផលប័ត្រពេញលេញក្នុងការបន្ថែមក្នុងផលប័ត្រអាជីវកម្មរបស់យើង ក្នុងការក្លាយជាដំណោះស្រាយគ្រប់លក្ខខណ្ឌក្នុងវិស័យកសិកម្មនៅកម្ពុជា។ យើងក៏ស្វាគមន៍ដៃគូដ៏មានសក្កានុពលឈានមុខគេថ្នាក់អន្តរជាតិនានា មកចូលរួមជាមួយយើងដើម្បីសម្រេចផែនការនេះផងដែរ។

ចក្ខុវិស័យ

ក្លាយ​ជា​ក្រុម​ហ៊ុន​លូត​លាស់​លឿន​​​ និង​ន​វា​នុ​វត្ត​ន៍​ជាង​គេ​ខាង​ផ្តល់​ដំ​ណោះ​ស្រាយ​ក​សិ​កម្ម ដើម្បី​ចូល​រួម​ចំ​ណែក​ក្នុង​ការ​ផលិត​ស្បៀង​ និង​ចំណី​អា​ហារ​អោយ​មាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់​​នៅក្នុងពិភព​លោក។ យើង​ជឿ​ជាក់​លើ​ការ​ភ្ជាប់​ទំនាក់​ទំ​នង​រវាង​បណ្តាញ​កសិករ​ បច្ចេកវិទ្យា ដី​ធ្លី បរិ​ដ្ឋាន​ អ្នក​ប្រើ​ប្រាស់ និង​ប្រ​ជា​ជាតិ​ទាំង​អស់​ ដើម្បី​កសាង​ពិភព​លោក​មួយ​ជា​កន្លែង​ល្អ​ប្រ​សើរ​គួរ​អោយ​ចង់​រស់​នៅ។​

បេសកកម្ម

​ជំនះ​ស្ថាន​ភាព​នៃ​ការ​ខ្វះ​ខាត​ធន​ធាន​នា​នា​ដោយ​បង្កើត​គំ​និត​ប្រកប​ដោយ​ន​វា​នុ​វត្តន៍​ និង​នាំ​មក​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗ ដើម្បី​កែ​លំ​អរ​របៀប​ធ្វើ​ការ​រួម​គ្នា ​និង​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​លូត​លាស់​លឿន​ នាំ​មុខ​គេ​ខាង​ផ្តល់​ដំ​ណោះ​ស្រាយ​កសិ​កម្ម​ សម្រាប់​ធា​នា​សន្តិ​សុខ​ស្បៀង និង​សុខ​មាល​ភាព​សង្គម​។ ក្រុម​ការងារ​ដែល​ប្រកប​ដោយ​ប្រឌិត​ញាណ​របស់​យើង គាំទ្រ​កសិ​ករ​ដើម្បី​ផលិត​ចំ​ណី​អាហារ​នា​នា​អោយ​មាន​គុណ​ភាព​ប្រ​សើរ​ជាង​មុន ដើម្បី​ផ្គត់​ផ្គង់​អោយ​មនុស្ស​គ្រប់​រូប​ជាមួយ​នឹង​អនា​ម័យ​ សុវត្ថិ​ភាព និង​សុខ​ភាព​ល្អ​។​

ក្រុមការងារយើង

​អង្គរហ្រ្គីន​ បច្ចុប្បន្នយើងកំពុងធ្វើការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ដែលមានការប្ដេជ្ញាខ្ពស់ជាង ១០០នាក់មកហើយ ជាពិសេសអ្នកដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្ម ហើយនឹងធ្វើការនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា។ ក្រុមការងារយើងសុទ្ធតែជាអ្នកមានសមត្ថភាព និងប្ដេជ្ញាខ្ពស់ ហើយកំពុងតែធ្វើការយ៉ាងជិតស្និតជាមួយម្ចាស់ដេប៉ូ កសិកររាប់រយនាក់ជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញបច្ចេកទេសកសិកម្មដល់កសិករ និងម្ចាស់កសិដ្ឋានធំៗ អំពីស្ដង់ដារគុណភាព បច្ចេកវិទ្យាថ្មីៗ និងផ្តល់ឱ្យពួកគេនូវជម្រើសទីផ្សារបន្ថែមទៀតដើម្បីភ្ជាប់ដំណាំផលិតរបស់ពួកគេទៅនឹងទីផ្សារ ជាពិសេសទីផ្សារលំដាប់ខ្ពស់។

ផ្សាភ្ជាប់ជាមួយកសិករ

ជាមួយនឹងពាក្យស្លោករបស់យើង "យើងលក់ទិន្នផល មិនត្រឹមតែលក់ធាតុចូលកសិកម្មទេ!" និង "រួមគ្នាអភិវឌ្ឍ និងធ្វើទំនើបកម្មកសិកម្ម"​ យើងប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់យើង ដែលមានន័យចំពោះអតិថិជនទាំងអស់ដែលកំពុងនឹងកំពុងទិញផលិតផលរបស់យើង ហើយពួកគេនឹងជួយបង្កើនទិន្នផល ខណៈដែលពួកគេអាចកាត់បន្ថយថ្លៃដើមពីផលិតកម្ម។

យើងមិនត្រឹមតែធ្វើការលក់ធាតុចូលទៅកាន់កសិករនោះទេ ប៉ុន្តែយើងផ្ដល់ជូនពួកគាត់ជាកញ្ចប់សេវាកម្មដូចជាការបណ្ដុះបណ្ដាលកសិករទៅលើការថែទាំដំណាំ ការចុះត្រួតពិនិត្យផ្ទាល់ដល់ចម្ការ ការប្រឹក្សារបច្ចេកទេសតាមរយៈទូរស័ព្ទ ការផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសតាមរយៈវិទ្យុ និងតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក យូធូប និងតេលេក្រាមជាដើម។

យើងក៏កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីស្វែងរកនិងភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ និងស្វែងរកលទ្ធភាពក្នុងការទិញផលិតផលដែលផលិតឡើងវិញពីកសិករ។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: