លោកហ៊ាងធីរ៉ាដូ
នាយកប្រតិបត្តិគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត

លោកហ៊ាងធីរ៉ាដូ ចូលធ្វើកាក្នុងក្រុមហ៊ុនអង្គគ្រីនតាំងពីខែតុលាឆ្នាំ2018ជានាយកប្រតិបត្តិគម្រោងផលិតគ្រឿងយន្តនិងច្នៃប្រឌិត។

លោក ធីរ៉ាដូ បានបង្កើតម៉ាស៊ីនបាញ់ថ្នាំ Angkor Sprayer ដ៏គួរឱ្យចាប់អារម្មណ៍ ដែលជាបច្ចេកវិទ្យាបាញ់ថ្នាំទំនើបដែលដំណើរការដោយភ្ជាប់ជាមួយត្រាក់ទ័រកសិកម្ម។ Angkor Sprayer បានក្លាយជាម៉ាកយីហោឈានមុខគេក្នុងប្រទេសកម្ពុជា ដោយសារវាចូលរួមចំណែកដ៏សំខាន់ក្នុងការសន្សំថ្លៃដើម ថ្នាំបាញ់សត្វល្អិតសុវត្ថិភាព និងកំពុងផ្លាស់ប្តូរការអនុវត្តការបាញ់ថ្នាំកសិកម្មរបស់កសិករ។ លោក ធីរ៉ាដូ កំពុងដឹកនាំក្រុមការងារច្រើនជាង 10នាក់ មានមេកានិក (មេជាង) និងវិស្វករដើម្បីអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាច្នៃប្រឌិត ជាពិសេសគ្រឿងម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្មសម្រាប់កសិករក្នុងប្រទេសកម្ពុជា និងការនាំចេញនាពេលអនាគតទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។

លោក ធីរ៉ាដូ បានទទួលបរិញ្ញាប័ត្រវិស្វកម្មមេកានិក និងឧស្សាហកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

ក្រុមរបស់យើង