លោកខៀវនាក់ចាន់ណាបានចូលបម្រើការងារជាមួយក្រុមហ៊ុនអង្គរហ្រ្គីនចាប់នៅខែសីហាឆ្នាំ២០២០មុខតំណែងជាប្រធាន នាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុងនិងជួយគាំទ្រដល់ការត្រួតពិនិត្យប្រតិបត្តិការផ្ទៃក្នុងរបស់ក្រុមហ៊ុនអង្គរហ្រ្គីនទាំងមូល។ នាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុងត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧។
មុនពេលចូលបម្រើការងារនៅក្រុមហ៊ុនអង្គរហ្គ្រីន លោក នាក់ចាន់ណា មានបទពិសោធន៍ការងារចំនួន ០៩ឆ្នាំ ជាមន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ ជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងជាប្រធានក្រុមសវនកម្មផ្ទៃក្នុង នៅក្រុមហ៊ុនធំមួយ។ ចំណេះដឹង និងបទពិសោធន៍របស់គាត់ បានជួយឱ្យគាត់បង្កើតឯកសារស្ដង់ដានៃដំណើរការត្រួតពិនិត្យផ្ទៃក្នុង (SOP) ជាមួយនឹងលំហូរការងារបានយ៉ាងល្អ និងផ្តល់ការគាំទ្រដល់ប្រធាននាយកប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាល (CEO/Board of Director) របស់ក្រុមហ៊ុនអង្គរហ្រ្គីន អំពីការកំណត់អត្តសញ្ញាណ ការគ្រប់គ្រង និងការដោះស្រាយហានិភ័យផ្សេងៗ និងដើម្បីធានាបាននូវការអនុវត្តរបស់ក្រុមហ៊ុនមានភាពប្រសើរជាងមុន ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ សមស្រប និងមានប្រសិទ្ធភាព។
លោក ខៀវ នាក់ចាន់ណា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគណិតវិទ្យា នៅសាកលវិទ្យាល័យស្វាយរៀង។
ប្រធានផ្នែកធនធានមនុស្ស
ប្រធានគម្រោងផ្នែកអភិវឌ្ឍ និងសហប្រតិបត្តិការ
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោង ឧបករណ៍ និងសម្ភារៈកសិកម្ម (Angkor Garden Tools)
ប្រធានប្រតិបត្តិការគម្រោងចំណី អាហារសុវត្ថិភាព Ag Foods
ប្រធានផ្នែកទីផ្សារឌីជីថលសម្រាប់ ក្រុមហ៊ុនអង្គរហ្រ្គីន
ប្រធានផ្នែកទីផ្សារឌីជីថលសម្រាប់ ក្រុមហ៊ុនអង្គរហ្រ្គីន
អ្នកគ្រប់គ្រងស្រាវជ្រាវនិងអភិវឌ្ឍន៍ ផលិតផលនៃគម្រោងជី-ថ្នាំកសិកម្ម
ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ A) នៃគម្រោងជី-ថ្នាំកសិកម្ម
- ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ B) នៃគម្រោងជី-ថ្នាំកសិកម្ម
អនុប្រធានបច្ចេកទេសនៃគម្រោង ជី-ថ្នាំកសិកម្ម
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងត្រាក់ទ័រ និងគ្រឿងចក្រ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត