លោកវ៉ាន់ឬទ្ធីលោក រិទ្ធី វ៉ាន់ បានចូលបម្រើការងារនៅក្រុមហ៊ុនអង្គរហ្រ្គីន ក្នុងខែកុម្ភៈ ឆ្នាំ 2017 ជាប្រធានផ្នែកលក់សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព (GAINS/Irrigation) ហើយលោកត្រូវបានតែងតាំងជានាយកប្រតិបត្តិគម្រោងនាំចេញទំនិញកសិផល។ មុនពេលចូលបម្រើការងារជាមួយអង្គរហ្គ្រីន លោក រិទ្ធី មានបទពិសោធន៍ការងារជាង 10 ឆ្នាំជាមួយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនកម្មវិធីអភិវឌ្ឍន៍ផ្នែកទីផ្សារ អភិវឌ្ឍន៍អាជីវកម្ម និងគម្រោងនាំមុខទីផ្សារកសិកម្ម។ គម្រោងការនាំចេញទំនិញកសិផលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ 2018 ដើម្បីផ្តល់នូវជម្រើសទីផ្សារ និងការគាំទ្រដល់កសិករកម្ពុជា លោក រិទ្ធី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគម្រោង និងការរចនា ដឹកនាំក្រុមការងារ និងចងក្រងបណ្តាញជាមួយអ្នកទិញ និងអ្នកផ្គត់ផ្គង់ ដើម្បីធ្វើឱ្យគម្រោងការនាំចេញរបស់យើងរីកចម្រើន និងទទួលស្គាល់ពីដៃគូ/អ្នកទិញរបស់យើងបានយ៉ាងឆាប់រហ័ស។ លោក រិទ្ធី កំពុងតែអភិវឌ្ឍន៍ផលិតផលកសិកម្មសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ពិភពលោក។
លោករិទ្ធបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យRULក្នុងទីក្រុងភ្នំពេញនិងជា អ្នកវិភាគហិរញ្ញវត្ថុChartered Financial AnalystពីCFA សហរដ្ឋអាមេរិកនិងផ្នែកទីផ្សារកសិកម្មនៅសាកលវិទ្យាល័យ Fintrac ។
នាយកប្រតិបត្តិគម្រោងត្រាក់ទ័រ និងគ្រឿងយន្តកសិកម្ម
នាយកប្រតិបត្តិគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត
នាយកប្រតិបត្តិគម្រោងចំណីសត្វ (Ag Feeds)
ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
ប្រធាននាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុង
ប្រធានផ្នែកធនធានមនុស្ស
ប្រធានគម្រោងផ្នែកអភិវឌ្ឍ និងសហប្រតិបត្តិការ
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោង ឧបករណ៍ និងសម្ភារៈកសិកម្ម (Angkor Garden Tools)
ប្រធានប្រតិបត្តិការគម្រោងចំណី អាហារសុវត្ថិភាព Ag Foods
ប្រធានផ្នែកទីផ្សារឌីជីថលសម្រាប់ ក្រុមហ៊ុនអង្គរហ្រ្គីន
ប្រធានផ្នែកទីផ្សារឌីជីថលសម្រាប់ ក្រុមហ៊ុនអង្គរហ្រ្គីន
អ្នកគ្រប់គ្រងស្រាវជ្រាវនិងអភិវឌ្ឍន៍ ផលិតផលនៃគម្រោងជី-ថ្នាំកសិកម្ម
ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ A) នៃគម្រោងជី-ថ្នាំកសិកម្ម
- ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ B) នៃគម្រោងជី-ថ្នាំកសិកម្ម
អនុប្រធានបច្ចេកទេសនៃគម្រោង ជី-ថ្នាំកសិកម្ម
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងត្រាក់ទ័រ និងគ្រឿងចក្រ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត