សេវាកម្ម

អង្គរហ្គ្រីនផ្តល់ទាំងសេវាកម្ម និងការផ្គត់ផ្គង់ឧបករណ៍ធារាសាស្ត្រស្តង់ដារ និងគុណភាពខ្ពស់ ដែលនាំមកពីជឿនលឿនជុំវិញពិភពលោក។ យើងផ្តល់កញ្ចប់សេវាកម្មសំខាន់ៗចំនួន 3 ដើម្បីសម្រួលដល់ម្ចាស់ចម្ការ និងរមណីយដ្ឋានក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រក្នុងចំការ សួនច្បារ សួនច្បារសាធារណៈ ដាំដំណាំគ្រប់ប្រភេទ ព្រមទាំងការថែទាំដំណាំផងដែរ។ សេវាកម្មទាំងនោះរួមមាន - សេវាសាកល្បងដី និងសេវាដាំដំណាំ ប្រព័ន្ធធារាសាស្ត្រទំនើប និងសេវារៀបចំទេសភាព។

ក្រុមវិជ្ជាជីវៈ

យើងមានក្រុមបច្ចេកទេសដែលមានជំនាញក្នុងការរចនា និងដំឡើងប្រព័ន្ធធារាសាស្ត្របែបទំនើបនៅក្នុងចំការ និងរមណីយដ្ឋានជាច្រើន។ ក្រុមរបស់យើងបានបញ្ចប់ការសិក្សាផ្នែកកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាពិសេសបានទទួលការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ និងបច្ចេកទេសសម្រាប់ការរៀបចំប្រព័ន្ធធារាសាស្រ្តបែបវិទ្យាសាស្ត្រ។ យើងក៏បញ្ជូនក្រុមទៅកម្មសិក្សានៅក្រៅប្រទេសផងដែរ ដូចជាទៅអូស្ត្រាលី អ៊ីស្រាអែល ថៃ…។ល។

ផលិតផលបច្ចេកវិទ្យា

យើងកំពុងនាំយកដំណោះស្រាយប្រព័ន្ធធារាសាស្រ្តតាម បែបវិទ្យាសាស្ត្រ និងស្តង់ដារពីអឺរ៉ុប និងបច្ចេកវិទ្យាទំនើបៗក្នុងអាស៊ី ក៏ដូចជាជុំវិញពិភពលោកដូចជា Rivulis, Hunter, Step-System, Automat, Yuzuak...។ល។ ជាពិសេសនាំមកជូននូវផលិតផលដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរ កាត់បន្ថយកម្លាំងពលកម្ម សន្សំប្រាក់ និងពេលវេលា។

សេវាកម្មក្រោយពេលលក់

យើងតែងតែស្វាគមន៍ និងទទួលរាល់បញ្ហារបស់អតិថិជន និងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហារបស់អតិថិជនយើង។ ក្រុមអ្នកជំនាញរបស់យើងដែលមានជំនាញបច្ចេកទេស និងសេវាកម្មក្រោយពេលលក់នឹងចាត់វិធានការភ្លាមៗបន្ទាប់ពីទទួលបានបញ្ហានោះ។ ជាមួយគ្នានេះ យើងកំពុងបន្តតាមដានវឌ្ឍនភាព និងបច្ចេកទេស។

ភាពជាដៃគូ

យើងបានចែកចាយផលិតផលរបស់យើងទៅឱ្យឈ្មួញ និងអ្នកចែកចាយជាច្រើននៅទូទាំងប្រទេសកម្ពុជា។ដើម្បីឲ្យកសិករអាចទិញប្រព័ន្ធដំណក់ទឹកដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុនរបស់យើងក្នុងគោលបំណងក្នុងការចែកចាយដល់អតិថិជនលក់ដុំគឺដើម្បីសម្រួលដល់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងពួកគេនិងអ្នកជំនាញរបស់យើង។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: