ផលិតផល

ដោយសារយើងមើលឃើញពីឱកាស និងវិសាលភាពនៃទីផ្សារឧបករណ៍កសិកម្មខ្នាតតូច យើងបាននាំចូល និងចែកចាយឧបករណ៍កសិកម្មដូចជា ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ Knapsack មូទ័របូមទឹក ម៉ាស៊ីនបូមទឹកសាំង ម៉ាស៊ីនលាងរថយន្ត ទុយោទឹក និងជាច្រើនមុខទៀត។ ឧបករណ៍កសិកម្មដែលមានគុណភាពខ្ពស់ផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

អ្នកចែកចាយទីផ្សារ

យើងកំពុងស្វែងរកលទ្ធភាពក្នុងការធ្វើការជាមួយដៃគូផ្គត់ផ្គង់ ដ៏ល្អផ្សេងទៀត ដើម្បីណែនាំផលិតផលដែលពាក់ព័ន្ធផ្សេងទៀតដើម្បីបន្ថែម ផលប័ត្រអាជីវកម្មដែលមានស្រាប់របស់យើង។ យើងផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងលក់ដុំ និងរាយ ជាពិសេសអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទិញឧបករណ៍ និងសម្ភារៈកសិកម្មរបស់ក្រុមហ៊ុននៅដេប៉ូចែកចាយទូទាំងប្រទេសរបស់ Angkor Garden។

ក្រុម

ក្រុមរបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមអ្នកជំនាញកំពុងបន្តដឹកនាំបុគ្គលិកឆ្ពោះទៅរកផែនការអភិវឌ្ឈរបស់យើង។ ក្រុមការងារ AGT ត្រូវបានចុះពិនិត្យ និងទំនាក់ទំនងជាប្រចាំជាមួយដេប៉ូនានាទូទាំងប្រទេសកម្ពុជា ដើម្បីបំពេញការលក់ទាន់ពេលវេលា និងក្រោយសកម្មភាពលក់គាំទ្រដល់ឈ្មួញ និងកសិករ។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: