គ្រឿងចក្រកសិកម្មទំនើប

យើងបាននាំយកនូវបច្ចេកវិទ្យាថ្មីៗ និងគ្រឿងចក្រទំនើបៗជាច្រើនដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដើម្បីណែនាំដល់កសិករសម្រាប់ការដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែលតែងតែជួបប្រទះ។ គ្រឿងចក្រ និងបច្ចេកវិជ្ជាកសិកម្មថ្មីៗទាំងនោះរួមមាន ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនច្រូតស្រូវ ត្រាក់ទ័រ​ ម៉ាស៊ីនកាត់ឈើ ម៉ាស៊ីនផ្លុំដី និងគ្រឿងកសិកម្មជាច្រើនទៀត......។ល។

ការបង្កើតថ្មី

យើង​បាន​ផលិត​គ្រឿងចក្រ​កសិកម្ម​ទំនើបៗ​មួយចំនួន​ដែល​មាន​គុណភាព​និង​ស្តង់ដារ​ខ្ពស់​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដែលមានបច្ចេកវិជ្ជាទំនើបៗ​ផ្សេងទៀត​បានទាំង​តម្លៃ​និង​គុណភាព​។ AngkorSprayer ជាម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិដំបូងគេនិងទំនើបបំផុតក្នុងប្រទេសកម្ពុជាហើយត្រូវបាផលិតឡើងស្របតាមស្ថានភាពនិងទិដ្ឋភាពកសិកម្មនៅអាស៊ី ដែលងាយស្រួលប្រើ និងមានប្រសិទ្ធភាពទ្វេដងក្នុងការបាញ់ថ្នាំ។

ក្រុមអ្នកជំនាញ

យើងមានក្រុមបច្ចេកទេសដ៏ជំនាញ និងប្រកបដោយវិជ្ជាជីវៈដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការកែច្នៃ និងផលិតគ្រឿងម៉ាស៊ីនដែលធ្វើតាមបច្ចេកវិជ្ជាចុងក្រោយបំផុតពីប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ បទ ពិសោធន៍ក្រុមការងាររបស់យើងក្នុងការធ្វើការជាមួយក្រុមហ៊ុនផលិតគ្រឿងយន្តឈានមុខគេក្នុងប្រទេសកម្ពុជា និងបណ្តុះបណ្តាលដោយអ្នកជំនាញផ្នែកមេកានិចមកពីប្រទេសជឿនលឿនដូចជាប្រទេសអ៊ីតាលី អាមេរិក ជប៉ុន ...។ល។

សេវាកម្មក្រោយពេលលក់

យើងតែងតែស្វាគមន៍ និងទទួលរាល់បញ្ហារបស់អតិថិជន និងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហារបស់អតិថិជនយើង។ ជាមួយគ្នានេះ យើងកំពុងបន្តតាមដានវឌ្ឍនភាព និងបច្ចេកទេស។

ភាពជាដៃគូ

យើងបានសហការជាមួយក្រុមហ៊ុនបដែលមានច្ចេកវិទ្យាទំនើបទទួលស្គាល់ទូទាំងពិភពលោកដូចជា New Holland, ISEKI, Ferrari/BCS, Muratori, Zanon, Caravagi…។ល។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: