លោកែវផាន់ណារ៉ា
នាយកប្រតិបត្តិគម្រោងត្រាក់ទ័រ និងគ្រឿងយន្តកសិកម្ម

លោកែវផាន់ណារ៉ាបានចូលបម្រើការងារជាមួយក្រុមហ៊ុនអង្គរហ្រ្គីនតាំងពីខែតុលាឆ្នាំ2017ក្នុងតួនាទីជានាយកប្រតិបត្តិ គម្រោងត្រាក់ទ័រនិងគ្រឿងយន្តកសិកម្មដែលជាគម្រោងធំទី២nd របស់ក្រុមហ៊ុនអង្គរហ្គ្រីនបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014

មុនពេលចូលបម្រើការងារជាមួយអង្គរហ្គ្រីន លោក ផាន់ណារ៉ា មានបទពិសោធន៍ការងារច្រើនជាង 10 ឆ្នាំនៅក្នុងក្រុមហ៊ុនត្រាក់ទ័រ និងគ្រឿងយន្តកសិកម្ម។ លោក ផាន់ណារ៉ា បាននាំយកចំណេះដឹង បទពិសោធន៍ និងបណ្តាញធុរកិច្ច ដើម្បីអភិវឌ្ឍក្រុមហ៊ុនអង្គរហ្រ្គីន ឱ្យក្លាយជាក្រុមហ៊ុនដែលរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យកសិកម្មទំនើប និងប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។ លោកកំពុងដឹកនាំក្រុមការងារលក់ដែលមានទេពកោសល្យ និងមានការប្តេជ្ញាចិត្តខ្ពស់ចំនួនច្រើនជាង 20នាក់ ដែលកំពុងតែផ្សព្វផ្សាយ និងលក់យ៉ាងសកម្មនូវត្រាក់ទ័រ គ្រឿងយន្តកសិកម្ម និងឧបករណ៍ប្រើប្រាស់ក្នុងវិស័យកសិកម្មជាច្រើនប្រភេទដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើទំនើបកម្មកសិកម្មគ្រឿងយន្តកម្ពុជា។

លោក ផាន់ណារ៉ា បានទទួលបរិញ្ញាបត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ។

ក្រុមរបស់យើង