ផលិតផលគុណភាព

យើងផ្ដល់ជូនកសិករនូវផលិតផលជីថ្មាំ​កសិ​កម្ម ​ដែលមានទាំងគុណភាព និងប្រ​សិទ្ធ​ភាពខ្ពស់ពីបណ្ដាដៃគូផ្គត់ផ្គង់​របស់​យើងនៅជុំវិញពិភពលោក ដូចជា YARA, BASF, Syngenta....។ល។

ក្រុមអ្នកជំនាញ

យើងមានក្រុមការងា ដែលមានឆន្ទះខ្ពស់រួមជាមួយសមត្ថភាព និងបទពិសោធន៍ធ្វើការផ្ទាល់ជាមួយនឹងកសិករជួយប្រឹក្សារ​ បណ្ដុះ​បណ្ដាល និងបង្ហាត់បង្ហាញអំពីបច្ចេកទេសកសិកម្ម។ ជាពិសេសយើង​បានចូលរួមចែករំលែកនូវបទពិ​សោធ​ន៍ជោគជ័យរបស់កសិករទៅកាន់កសិករនៅទូទាំងប្រទេស។

អ្នកចែកចាយ

យើងបានបង្កើតភាពជាដៃគូរជាមួយអ្នកចែកចាយក្នុងស្រុករបស់យើងអស់រយៈពេលជាយូរមកហើយ ដើម្បីឲ្យកសិករមានភាពងាយស្រួលក្នុងការស្វែងរកនឹងគាំទ្រផលិតផលរបស់យើង។ ជាមួយគ្នានេះក្រុមការងារនឹងអ្នកចែកចាយ​ក្នុងស្រុករបស់យើងបានត្រៀមខ្លួនរួចជាស្រេច​ដើម្បីរបង្រៀនបច្ចេកទេសនឹងដោះស្រាយ នៅពេលដែលកសិករជួបបញ្ហាប្រឈម។

កិច្ចសហប្រតិបត្តិការ

យើងកំពុងសហការជាមួយរដ្ឋាភិបាល​និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីផ្តល់ឱ្យកសិករនូវការកសាងសមត្ថភាពលើបច្ចេកទេស និងការច្នៃប្រឌិត ដើម្បីទទួលបានទិន្នផលកាន់តែប្រសើរ គុណភាពល្អ និងត្រូវតាមស្តង់ដារជាមួយនឹងតម្លៃផលិតផលកាន់តែប្រសើរឡើង ដើម្បីឲ្យកសិកររបស់យើងមានប្រាក់ចំណូលកាន់តែប្រសើរ​ជា​មួយនឹងការធ្វើកសិកម្មកាន់តែប្រសើរ​ និងកាន់តែជៀនលឿន។

ទំនួលខុសត្រូវសង្គម

យើងប្តេជ្ញាចិត្តជាមួយនឹងការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍន៍សង្គមឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ការចែកចាយជីកសិកម្ម និងការការពាររុក្ខជាតិ ដោយមានការគាំទ្រនូវចំណេះដឹង​និងគុណភាពសម្រាប់ការគ្រប់គ្រងដំណាំ​និងបច្ចេកទេសដល់កសិករ គឺជាគម្រោងដ៏សំខាន់មួយរបស់ក្រុមហ៊ុនក្នុងការរួមចំណែកលើកស្ទួយជីវិតរបស់កសិករយើងជាមួយនឹងអាជីវកម្មកសិកម្ម និងនិរន្តរភាពរបស់ពួកគេ។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: