លោក ​រីវ៉ាន់ ​​លី
ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ

លោក ​រីវ៉ាន់ ​​លី បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនអង្គរហ្រ្គីនក្នុងខែសីហាឆ្នាំ​2018​មានតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ។មុនពេលចាប់ផ្តើមការងារជាមួយក្រុមហ៊ុនអង្គរហ្រ្គីនគាត់មានបទពិសោធន៍វិជ្ជាជីវៈជាប្រធានផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ចម្រុះមួយនៅក្នុងប្រទេសកម្ពុជាហើយនឹងជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនពហុជាតិដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរីនិងមីយ៉ាន់ម៉ាអស់រយៈពេលជាង10ឆ្នាំ។

ក្នុងតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុគាត់បានរួមចំណែកជាមួយក្រុមហ៊ុនអង្គរហ្រ្គីននិងដឹកនាំក្រុមការងារហិរញ្ញវត្ថុដែលមានទេព កោសល្យនិងប្តេជ្ញាចិត្តចំនួនច្រើនជាង​​​​30នាក់ដើម្បីធ្វើឱ្យមានស្តង់ដារនិងនីតិវិធីនៃគណនេយ្យនិងហិរញ្ញវត្ថុធ្វើរបាយការណ៍ ធ្វើផែនការគ្រប់គ្រងហិរញ្ញវត្ថុនិងការគ្រប់គ្រងដែលអាចទុកចិត្តបាននិងទាន់ពេលវេលា។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យជាតិManagement​in​​​Cambodia។

ក្រុមរបស់យើង