លោកហួធីនាងបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនអង្គរហ្គ្រីន ចាប់តាំងពី ខែតុលា ឆ្នាំ ២០១៣ មានទួនាទីជានាយកប្រតិបត្តិគម្រោងជី-ថ្នាំកសិកម្ម ដែលជាគម្រោងដ៏ធំបំផុតនៅក្នុងក្រុមហ៊ុន។ មុនពេលធ្វើការជាមួយក្រុមហ៊ុនអង្គរហ្រ្គីន លោក ធីនាង បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលមួយចំនួនក្នុងវិស័យអប់រំ។ លោក ធីនាង ក៏បានដំណើរការអាជីវកម្មជាច្រើនក្នុងវិស័យកសិកម្មដោយជោគជ័យផងដែរ។ លោក ធីនាង គឺមានជំនាញច្បាស់លាស់ក្នុងការធ្វើផែនការអាជីវកម្ម ហើយលោកកំពុងដឹកនាំបុគ្គលិកច្រើនជាង 70នាក់ ជាពិសេសបុគ្គលិកដែលបានបញ្ចប់ការសិក្សាជំនាញកសិកម្ម ដើម្បីផ្តល់ការគាំទ្រលើកសិដ្ឋាន ការបណ្តុះបណ្តាលកសិករ ការជ្រើសរើស និងជួយគាំទ្រម្ចាស់ដេប៉ូចែកចាយជី-ថ្នាំកសិកម្មចំនួនច្រើនជាង 300ដេប៉ូ នៅទូទាំងប្រទេស។ លោក ធីនាង មានទេពកោសល្យដ៏អស្ចារ្យក្នុងការកសាងក្រុម ដឹកនាំ និងលើកទឹកចិត្តក្រុមដើម្បីដឹកនាំខ្លួនឯងឱ្យសម្រេចបាននូវផែនការ និងគោលដៅរបស់ក្រុមហ៊ុន។ សំខាន់ជាងនេះទៅទៀត លោក ធីនាង ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាជីវកម្ម/អ្នកផ្គត់ផ្គង់ ដើម្បីបង្កើតផលិតផល និងកិច្ចសហប្រតិបត្តិការអាជីវកម្មរយៈពេលវែង។
លោក ធីនាង បានទទួលបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងគរុកោសលនៃវិធីសាស្រ្តបង្រៀន។
នាយកប្រតិបត្តិគម្រោងនាំ ចេញទំនិញកសិផល
នាយកប្រតិបត្តិគម្រោងត្រាក់ទ័រ និងគ្រឿងយន្តកសិកម្ម
នាយកប្រតិបត្តិគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត
នាយកប្រតិបត្តិគម្រោងចំណីសត្វ (Ag Feeds)
ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
ប្រធាននាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុង
ប្រធានផ្នែកធនធានមនុស្ស
ប្រធានគម្រោងផ្នែកអភិវឌ្ឍ និងសហប្រតិបត្តិការ
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោង ឧបករណ៍ និងសម្ភារៈកសិកម្ម (Angkor Garden Tools)
ប្រធានប្រតិបត្តិការគម្រោងចំណី អាហារសុវត្ថិភាព Ag Foods
Marketing Unit Manager for AG Group
ប្រធានផ្នែកទីផ្សារឌីជីថលសម្រាប់ ក្រុមហ៊ុនអង្គរហ្រ្គីន
អ្នកគ្រប់គ្រងស្រាវជ្រាវនិងអភិវឌ្ឍន៍ ផលិតផលនៃគម្រោងជី-ថ្នាំកសិកម្ម
ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ A) នៃគម្រោងជី-ថ្នាំកសិកម្ម
- ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ B) នៃគម្រោងជី-ថ្នាំកសិកម្ម
អនុប្រធានបច្ចេកទេសនៃគម្រោង ជី-ថ្នាំកសិកម្ម
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងត្រាក់ទ័រ និងគ្រឿងចក្រ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត