លោកស្រី ដុប រក្សា
ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

លោកស្រី ដុប រក្សា បានចូលបម្រើការងារនៅក្រុមហ៊ុនអង្គរហ្រ្គីន តាំងពីខែ មីនា ឆ្នាំ 2012 មានតួនាទីជាអ្នកជំនួយការផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ហើយក្រោយមកត្រូវបានតម្លើងឋានៈជាប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។

លោកស្រី រក្សា ដុប ជាអ្នកមានភាពវៃឆ្លាត មានវិន័យរឹងមាំ និងមានសមត្ថភាពដោះស្រាយកិច្ចការច្រើនយ៉ាងប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបភ្លាមៗ ហើយនាងបានសម្រេចនូវសមិទ្ធផលសំខាន់ៗក្នុងអាជីពរបស់នាង។ ក្នុងតួនាទីជាប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាងបានរួមចំណែកដល់ក្រុមហ៊ុនអង្គរហ្គ្រីនតាមរយៈការដឹកនាំជួមុខនៃក្រុមការងារដោយមានការប្ដេជ្ញាចិត្តខ្ពស់ មិនចេះនឿយហត់ មានភាពវៃឆ្លាត ការប្រតិបត្តិដោយតម្លាភាពនៃកិច្ចការគណនេយ្យ និងហិរញ្ញវត្ថុ។ នាងកំពុងដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់ក្រុមការងារផ្នែកហិរញ្ញវត្ថុដែលមានទេពកោសល្យ និងមានការប្តេជ្ញាចិត្តខ្ពស់ចំនួនច្រើនជាង 20នាក់ ដើម្បីផលិតរបាយការណ៍ហិរញ្ញវត្ថុ និងការគ្រប់គ្រងទាន់ពេលវេលា និងរៀបចំផែនការសម្រាប់ក្រុមអ្នកគ្រប់គ្រងកំពូលក្នុងក្រុមហ៊ុន។

លោកស្រីរក្សាបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសវនកម្មនិងបរិញ្ញាបត្រផ្នែកកគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។

ក្រុមរបស់យើង