លោកវើយនឿន
(General Manager of Ag Feeds)

លោកវើយនឿនបានចូលបម្រើការងារក្នុងក្រុមហ៊ុនអង្គរហ្រ្គីន ចាប់ពី ខែធ្នូ ឆ្នាំ 2020 មានតួនាទីជានាយកប្រតិបត្តិគម្រោងចំណីសត្វ ដែលជាគម្រោងទី ៣ របស់ក្រុមហ៊ុនអង្គរហ្រ្គីន គម្រោងនេះបានបង្កើតឡើងតាំងពីឆ្នាំ 2015 ។

មុនពេលចូលបម្រើការងារក្នុងក្រុមហ៊ុនអង្គរហ្រ្គីនផ្នែកគម្រោងចំណីសត្វ លោក នឿន បានមានបទពិសោធន៍ការងារជាង 10 ឆ្នាំនៅក្នុងក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនផ្នែកអាហារ ក្រុមហ៊ុនផ្នែកភេសជ្ជៈ និងពេទ្យសត្វ ។ តួនាទីរបស់លោក នឿន នៅក្នុងគម្រោងចំណីសត្វ គឺលើកកម្ពស់ និងពង្រឹងសមត្ថភាពបុគ្គលិក ជាពិសេសជួយពួកគេឱ្យប្រើយុទ្ធសាស្ត្របិទការលក់ និងពង្រីកការលក់ដោយជ្រើសរើសអ្នកចែកចាយបន្ថែមទៀតសម្រាប់ផលិតផលថ្មីៗដែលបផលិត និងនាំចូល។ ឥឡូវនេះ គម្រោងចំណីសត្វ កំពុងផ្លាស់ប្តូរពីការចែកចាយតែវត្ថុធាតុដើម ដោយបន្ថែមចំណីសត្វដែលបានលាយរួចជាស្រេចទៅបណ្ដាញចែកចាយដែលមានស្រាប់ និងបណ្ដាញថ្មីនៅក្នុងទីផ្សារ។

លោក នឿន បានទទួលបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ។

ក្រុមរបស់យើង