វគ្គបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសដាំដុះស្រូវ ដើម្បីទទួលបានទិន្នផលខ្ពស់។

យើងមិនត្រឹមតែផ្គត់ផ្គង់ឧបករណ៏កសិកម្មប៉ុណ្ណោះទេ ប៉ុន្តែយើងប្តេជ្ញាជួយ និងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមផ្នែកកសិកម្ម ដែលកសិករកំពុងប្រឈមមុខជាមួយការធ្វើកសិកម្ម និងក្លាយជាទំនើបកម្មដែលទទួលបានជោគជ័យទាំងផលិតភាព និងប្រសិទ្ធភាព។ អង្គរហ្គ្រីនបាននិងកំពុងធ្វើដំណើរយ៉ាងសកម្ម និងផ្តល់ការបណ្តុះបណ្តាលដល់កសិករជាច្រើននៅទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងទាក់ទងនឹងបច្ចេកទេសកសិកម្ម។

កសិករទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានចំណេះដឹងដូចជា បច្ចេកទេសដាំដុះ ការការពារដំណាំ និងជាពិសេសវិធីសាស្រ្តត្រឹមត្រូវក្នុងការប្រើប្រាស់ឧបករណ៏កសិកម្មប្រកបដោយប្រសិទ្ធភាព និងទិន្នផលខ្ពស់។ លើសពីនេះ ក៏មានការចែករំលែកបទពិសោធន៍ពីកសិករជោគជ័យ ដែលបានធ្វើតាមការណែនាំ និងទទួលបានលទ្ធផលល្អប្រសើរ។


  • តើអ្នកចូលចិត្តប្រកាសនេះទេ? ចែករំលែក​លើ: