សេវាកម្ម

នៅក្នុងប្រទេសកម្ពុជា ការគ្រប់គ្រងគុណភាពដីអាចចាត់ទុកថាជាបរិបទថ្ មីមួយសម្រាប់កសិករដែលមិនទាន់ដឹង និងមិនយល់ពីសារៈសំខាន់នៃការធ្វើតេស្តគុណភាពដី។ ការធ្វើតេស្តដីត្រូវបានអនុវត្តនិងត្រួតពិនិត្យដោយនិស្សិត ដែលមានបទពិសោធន៍ និងនិស្សិតបរទេស រួមជាមួយនឹងឧបករណ៍ធ្វើតេស្តទំនើប និងទិន្នន័យដែលទទួលបានពីមន្ទីរពិសោធន៍។

សម្រាប់សេវាកម្មដាំដុះយើងផ្តល់សេវាកម្មជ្រើសរើស និងផ្គត់ផ្គង់គ្រាប់ពូជប្រកបដោយគុណភាពខ្ពស់ក្នុងកាដាំដុះ។ ដោយបុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុនយើងមានបច្ចេក ទេសខ្ពស់ រួមទាំងសេវារៀបចំកាលវិភាគសម្រាប់ជី ថ្នាំសម្លាប់សត្វល្អិត ការថែទាំដំណាំ ដើម្បីជួយម្ចាស់ដំណាំ

ការប្រឹក្សា

ដើម្បីអាចធ្វើតេស្តដីបាន ក្រុមការងារជំនាញបច្ចេកទេស ត្រូវចុះទៅត្រួតពិនិត្យស្ថានភាពដីជាក់ស្តែងនៅចម្ការរបស់ ប្រជាកសិករ ទីតាំងក្នុងផ្កាយរណប ហើយយកសំណាកដីមកពិនិត្យនៅមន្ទីរពិសោធន៍​ដើម្បីដឹងពីប្រភេទដី​និងសារធាតុចិញ្ចឹមដែលមានក្នុងដីនោះ។ លទ្ធផលពិសោធន៍ដី​នឹងត្រូវបកស្រាយក្នុងរបាយការការណ៍សង្ខេបដោយក្រុម ការងារបច្ចេកទេស ជាមួយការផ្ដល់ជាយោបល់លើប្រភេទដំណាំ ដែលសមស្របជាមួយដី សាធាតុចិញ្ចឹម ដែលមានក្នុងដី និងតម្រូវការទឹក ឬ បរិមាណទឹកភ្លៀងនៅតំបន់ចម្ការនោះ។

បច្ចេកវិទ្យា

យើងមានក្រុមការងារបច្ចេកទេសចុះទៅពិនិត្យស្ថានភាព ដីស្រែកជាក់ស្តែងរបស់សិករ ទីតាំងក្នុងរណប និងយកគំរូដីក្នុងមន្ទីរពិសោធន៍ ដើម្បីដឹងពីប្រភេទដី និងសារធាតុចិញ្ចឹមក្នុងដី។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: