ផលិតផល

អង្គរហ្គ្រីនកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញជាក់ស្តែងលើការផលិតចំណីសត្វដល់កសិករ ដើម្បីឱ្យពួកគេអាចបំប្លែងវត្ថុធាតុដើមជាច្រើននៅជុំវិញសហគមន៍របស់ពួកគេ ដើម្បីផលិតចំណីសត្វដែលមានគុណភាពល្អ។ ក្នុង​នោះ អង្គរហ្គ្រីន​ផ្គត់ផ្គង់​តែ​វត្ថុធាតុដើម​ដែល​កសិករ​ពិបាក​រក​ក្នុង​សហគមន៍​របស់​ពួកគេ។

ដើម្បីផ្តល់ការគាំទ្រកាន់តែប្រសើរឡើងដល់កសិករចិញ្ចឹមសត្វនៅកម្ពុជា អង្គរហ្គ្រីននឹងដាក់ពង្រាយបុគ្គលិកពេទ្យសត្វដែលមានជំនាញរបស់យើង ដើម្បីផ្តល់ការប្រឹក្សា និងគាំទ្រដល់កសិករ រួមទាំងការចុះមើលកសិដ្ឋាន ការប្រឹក្សាផលិតផលថែទាំសុខភាពសត្វ ការការពារសុខភាពសត្វ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។

ការប្រឹក្សានិងការបណ្តុះបណ្តាល

យើង​បាន​បណ្តុះបណ្តាល​អ្នក​ចូលរួម​រាប់រយ​នាក់​លើ​បច្ចេកទេស​ចិញ្ចឹម​គោ ជ្រូក និង​មាន់។ យើងបង្រៀនផ្ទាល់ និងតាមរយៈកម្មវិធីអនឡាញ និងបង្រៀនដោយក្រុមពេទ្យសត្វរបស់យើង។

ក្រុមវិជ្ជាជីវៈ

ក្រុមពេទ្យសត្វរបស់យើងមានប្រវត្តិអប់រំខ្ពស់និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការចិញ្ចឹមសត្វ។ ពួកគេធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់កសិដ្ឋាន ដើម្បីផ្តល់ការបណ្តុះបណ្តាលស្តីពីការផលិតចំណីសត្វដោយប្រើវត្ថុធាតុដើមក្នុងស្រុកនិងការបណ្តុបណ្តាលសុខភាពសត្វនៅក្នុង 25 ខេត្តក្រុងនៃប្រទេសកម្ពុជា។

ភាពជាដៃគូ

យើងបានសហការ និងជ្រើសរើសដៃគូចែកចាយជាង 200 នាក់នៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់កសិករនៅតាមខេត្តក្នុងការទិញ។ យើងកំពុងស្វែងរកការនាំចូលចំណីសត្វ និងផលិតផលថែទាំសុខភាពសត្វដែលមានគុណភាពល្អបំផុតលើពិភពលោកដើម្បីពង្រីកផលប័ត្រអាជីវកម្មរបស់យើង។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: