លោក ប៊ូ សុផល បានចូលបម្រើការងារជាមួយក្រុមហ៊ុនអង្គរហ្រ្គីន តាំងពីខែមេសា ឆ្នាំ 2018 ក្នុងនាមជាអ្នកគ្រប់គ្រងគម្រោង ទទួលបន្ទុកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ។
លោក សុផល មានបទពិសោធន៍ការងារជាង 25 ឆ្នាំនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាល ការងារអភិវឌ្ឍន៍ និងវិស័យឯកជន ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាលសាធារណៈ ការស្តារសេដ្ឋកិច្ចសង្គម គម្រោងស្តារ និងកែលម្អប្រព័ន្ធលូ និងប្រព័ន្ធធារាសាស្ត្រកសិកម្ម។ បន្ថែមពីលើតួនាទីរបស់លោកនៅក្នុងក្រុមហ៊ុនអង្គរហ្គ្រីន គាត់កំពុងបង្កើតទំនាក់ទំនងជាមួយភ្នាក់ងាររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីនាំយកបច្ចេកវិទ្យាថ្មី និងច្នៃប្រឌិត និងការលើកកម្ពស់ការនាំចេញកសិកម្មសម្រាប់ជាប្រយោជន៍ដល់កសិករ ដើម្បីបង្កើនចំណេះដឹង និងផលិតភាពកសិកម្មសម្រាប់ទីផ្សារ និងប្រាក់ចំណូល។
លោកសុផលបានទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យអន្តរជាតិ(IU)និងផ្នែកគ្រប់គ្រងពាណិជ្ជកម្ម(MBA) ពីសាកលវិទ្យាល័យបៀលប្រាយ។
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោង ឧបករណ៍ និងសម្ភារៈកសិកម្ម (Angkor Garden Tools)
ប្រធានប្រតិបត្តិការគម្រោងចំណី អាហារសុវត្ថិភាព Ag Foods
Marketing Unit Manager for AG Group
ប្រធានផ្នែកទីផ្សារឌីជីថលសម្រាប់ ក្រុមហ៊ុនអង្គរហ្រ្គីន
អ្នកគ្រប់គ្រងស្រាវជ្រាវនិងអភិវឌ្ឍន៍ ផលិតផលនៃគម្រោងជី-ថ្នាំកសិកម្ម
ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ A) នៃគម្រោងជី-ថ្នាំកសិកម្ម
- ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ B) នៃគម្រោងជី-ថ្នាំកសិកម្ម
អនុប្រធានបច្ចេកទេសនៃគម្រោង ជី-ថ្នាំកសិកម្ម
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងត្រាក់ទ័រ និងគ្រឿងចក្រ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត