លោក ម៉ៅ ម៉ាន់ឌី លោក ម៉ាន់ឌី ម៉ៅ បានចូលបម្រើការងារនៅក្រុមហ៊ុនអង្គរហ្រ្គីន តាំងពីឆ្នាំ 2013 ជាអ្នកតំណាងផ្នែកលក់នៃគម្រោងជី-ថ្នាំកសិកម្មក្នុងខេត្តបាត់ដំបង ហើយក្រោយមកត្រូវបានតម្លើងឋានៈជាអ្នកគ្រប់គ្រងបន្តបន្ទាប់ មុនពេលក្លាយជាអ្នកគ្រប់គ្រងស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលនៃគម្រោងជី-ថ្នាំកសិកម្ម (R&PD) ។
មុនពេលធ្វើការជាមួយក្រុមហ៊ុនអង្គរហ្រ្គីន លោក ម៉ាន់ឌី បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនសម្រាប់គម្រោងអភិវឌ្ឍន៍ជនបទ និងសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ក្នុងតួនាទីរបស់លោក ម៉ាន់ឌី ធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកប្រតិបត្តិ ដើម្បីសិក្សាអំពីទំហំបញ្ហាប្រឈមក្នុងការផលិតកម្មដំណាំ ដូចជា ការគ្រប់គ្រងជីជាតិដី និង បញ្ហាកត្តាចង្រៃ និងផ្នែកការការពារដំណាំ ដើម្បីអភិវឌ្ឍផលិតផលឱ្យឆ្លើយតបទៅនឹងតម្រូវការ។ លើសពីនេះទៅទៀត លោក ម៉ាន់ឌី ធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដោយសិក្សា និងពិសោធន៍អំពីបច្ចេកទេសផលិតផល ការបង្កើតស្លាកសញ្ញា ពត៍មានសេចក្តីនែនាំប្រើប្រាស់ផលិតផល និងការវេចខ្ចប់។ ម៉្យាងវិញទៀត លោក ម៉ាន់ឌី ជាអ្នកបណ្ដុះបណ្ដាលដំណាំស្វាយសម្រាប់ផលិតស្វាយខុសរដូវដល់កសិករទូទាំងប្រទេស
លោកម៉ាន់ឌី បានទទួលបរិញ្ញាបត្រផ្នែកកសិកម្មនៅសាកលវិទ្យាល័យកសិកម្មកំចាយមា និងជាបេក្ខជនបរិញ្ញាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រកសិកម្មនិរន្តរភាព នៅសាកលវិទ្យាល័យបាត់ដំបង។
ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ A) នៃគម្រោងជី-ថ្នាំកសិកម្ម
- ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ B) នៃគម្រោងជី-ថ្នាំកសិកម្ម
អនុប្រធានបច្ចេកទេសនៃគម្រោង ជី-ថ្នាំកសិកម្ម
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងត្រាក់ទ័រ និងគ្រឿងចក្រ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត