លោក ចែម ចន្ថា
ប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ (តំបន់ A) នៃគម្រោងជី-ថ្នាំកសិកម្ម

លោក ចែម ចន្ថា ថា បានចូលបម្រើការងារនៅក្រុមហ៊ុនអង្គរហ្រ្គីន តាំងពីឆ្នាំ 2012 ជាអ្នកចែកចាយផ្តាច់មុខប្រចាំខេត្តនៃគម្រោងជី-ថ្នាំកសិកម្មក្នុងខេត្តតាកែវ ហើយក្រោយមកលោកត្រូវបានតម្លើងឋានៈជាប្រធានគ្រប់គ្រងនៅក្នុងក្រុមហ៊ុន មុនពេលក្លាយជាប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ។

មុនពេលធ្វើការជាមួយអង្គរហ្គ្រីន លោក ចន្ថា ធ្លាប់ធ្វើការជាមួយមីក្រូហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន សម្រាប់ការអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនគ្រាប់ពូជ។ តួនាទីរបស់លោក ចន្ថា ធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកប្រតបត្តិ ដើម្បីសិក្សាទីផ្សារ និងដាក់លក់ផលិតផលឱ្យស្របនឹងតម្រូវការទីផ្សារ និងការធ្វើផែនការ និងការព្យាករណ៍ផលិតផល។ លោក ចន្ថា មានទេពកោសល្យក្នុងការកសាងទំនាក់ទំនងអតិថិជន ការកសាងក្រុម ការអភិវឌ្ឍន៍ទីផ្សារ ការជ្រៀតចូលទីផ្សារ និងដាក់លក់ផលិតផលចូលទៅក្នុងទីផ្សារបានយ៉ាងល្អ ដើម្បីឈានទៅសម្រេចគោលដៅរបស់ក្រុមហ៊ុន។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យធនធានមនុស្ស។

ក្រុមរបស់យើង