វិស័យកសិកម្មកម្ពុជាមានចំណែកពី២០% ទៅ ៣០% នៃ GDP សរុប របស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងមើលឃើញពីឱកាសសម្រាប់កំណើនអាជីវកម្មក្នុងវិស័យកសិកម្មកម្ពុជា តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាទំនើប សម្ភារៈដែលមានគុណភាព និងឧបករណ៍ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។
អង្គរហ្រ្គីន បានបង្កើតឡើងជាផ្លូវការនៅខែសីហា ឆ្នាំ២០១១ ដែលបានធ្វើការចុះបញ្ជីអាជីវកម្មជាមួយក្រសួងពាណិជ្ជកម្មក្រោមអាជ្ញាប័ណ្ណលេខ Co. 1836KH/2011។ អង្គរហ្រ្គីន ធ្វើការផ្គត់ផ្គង់ជីថ្នាំកសិកម្ម ប្រព័ន្ធស្រោចស្រព ត្រាក់ទ័រនិងគ្រឿងយន្តកសិកម្ម។ បន្ថែមពីនេះយើងក៏មានផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេស ចែកចាយចំណី និងថ្នាំសត្វ ហើយក៏មានលក់វត្ថុធាតុដើមសម្រាប់កសិករក្នុងការផលិតចំណីសត្វដោយខ្លួនឯងផងដែរ។ យើងមិនមែនត្រឹមតែផ្គត់ផ្គង់ធាតុចូលកសិកម្មតែប៉ុណ្ណោះទេ គឺយើងក៏បានបង្កើតទីផ្សារប្រកួតប្រជែងសម្រាប់កសិករផងដែរក្រោមគម្រោង អេជីហ្វូត ដែលប្រមូលកសិផលពីកសិករ និងចែកចាយ ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ។ បន្ថែមពីនេះគម្រោងនាំចេញ បានជួយក្នុងការផ្សព្វផ្សាយ និងនាំចេញនូវកសិផលមានគុណភាពតាមស្ដង់ដារទៅកាន់ទីផ្សារពិភពលោក។ នៅដើមឆ្នាំ ២០២១ យើងបានផ្ដើមសិក្សាអំពីការចែកចាយសម្ភារៈកសិកម្មបន្ថែមទៀតផងដែរ។
Angkor Green is formally set up in August 1, 2011 with a license as a private limited company from Ministry of Commerce (MoC) in August 01, 2011. License number: Co. 1836 KH/2011 and the re-registration/online registration number: 0000688. Angkor Green is distributing agrochemical products, bio control agents, drip irrigation, tractors & machinery and provides practical skills training and supplies raw materials, feed additive and animal health care products, Ag Foods is promoting food safety and farmer market promotion, Commodity Export project is promoting and trading Cambodia good quality commodities to global markets and AGT is promoting agriculture and garden tools starting in 2021.
ចាប់តាំងពីឆ្នាំដំបូងមក អង្គរហ្គ្រីន ក្លាយជាអ្នកដឹកនាំកំពូលមួយក្នុងចំណោមអ្នកដឹកនាំកំពូលទាំងបីក្នុងវិស័យជីកសិកម្មនៅកម្ពុជា។ ទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារដ៏រឹងមាំ ភាពប៉ិនប្រសប់ ការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងផលិតផលដែលមានគុណភាពល្អ និងការគាំទ្រដ៏អស្ចារ្យរបស់អតិថិជនរបស់យើង។
បច្ចុប្បន្ន អង្គរហ្រ្គីន កំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើន រួមមានដូចជា YARA, BASF, New Holland, ISEKI, Syngenta, Rivulis...។ល។
អង្គរហ្គ្រីន បាននឹងកំពុងណែនាំបច្ចេកវិទ្យាថ្មីៗមួយចំនួនដល់កសិករ រួមទាំងអ្នកដាំដំណាំដែលមានតម្លៃខ្ពស់ក្នុងប្រទេសកម្ពុជាចាប់តាំងពីខែ សីហា ឆ្នាំ២០១៥។ ត្រាក់ទ័រឯកទេសថ្មីរបស់យើង ម៉ាក BCS/Ferrari និងឧបករណ៍ប្លែកៗជាច្រើនទៀត ដូចជាប្រព័ន្ធធារាសាស្ត្រតំណក់ទឹក មកពីក្រុមហ៊ុនក្រុមហ៊ុនធារាសាស្ត្រឈានមុខគេលំដាប់ទី២ លើពិភពលោក កំពុងផ្តល់លទ្ធភាពឱ្យកសិកររាប់រយនាក់ពង្រីកសមត្ថភាពធ្វើកសិកម្មរបស់ពួកគេទ្វេដង ឬបីដង។ ទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងសារធាតុចិញ្ចឹម និងសត្វល្អិតនៅតែជាបញ្ហាប្រឈមរបស់ពួកគេ។ សត្វល្អិតបំផ្លាញគឺជាបញ្ហាចម្បង ទិន្នផលទាប ថ្លៃដើមផលិតកម្មខ្ពស់ ចំណូលតិច និងបញ្ហាប៉ះពាល់សុខភាពដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិតច្រើនពេក (រួមទាំងការប្រើប្រាស់លើសកម្រិត)។ ដូច្នេះហើយ អង្គរហ្គ្រីន និងដៃគូកំពុងរៀបចំផែនការបង្កើតជីសរីរាង្គ/ថ្នាំសម្លាប់សត្វល្អិតថ្មីៗ។ បន្ទាប់មក វានឹងក្លាយជាជម្រើសដ៏ល្អបំផុតមួយផ្សេងទៀត ដើម្បីជួយកសិករក្នុងការការពារដំណាំរបស់ពួកគេពីសត្វល្អិត ជំងឺដោយសរីរាង្គ និង ផ្ដល់នូវសុវត្ថិភាព។ អង្គរហ្គ្រីន មានការសាទរក្នុងការមានរោងចក្រផលិតជីសរីរាង្គនិងជីសរីរាង្គ និងថ្នាំសំលាប់សត្វល្អិត ដូច្នេះយើងអាចមានផលប័ត្រពេញលេញក្នុងការបន្ថែមក្នុងផលប័ត្រអាជីវកម្មរបស់យើង ក្នុងការក្លាយជាដំណោះស្រាយគ្រប់លក្ខខណ្ឌក្នុងវិស័យកសិកម្មនៅកម្ពុជា។ យើងក៏ស្វាគមន៍ដៃគូដ៏មានសក្កានុពលឈានមុខគេថ្នាក់អន្តរជាតិនានា មកចូលរួមជាមួយយើងដើម្បីសម្រេចផែនការនេះផងដែរ។
ក្លាយជាក្រុមហ៊ុនលូតលាស់លឿន និងនវានុវត្តន៍ជាងគេខាងផ្តល់ដំណោះស្រាយកសិកម្ម ដើម្បីចូលរួមចំណែកក្នុងការផលិតស្បៀង និងចំណីអាហារអោយមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក។ យើងជឿជាក់លើការភ្ជាប់ទំនាក់ទំនងរវាងបណ្តាញកសិករ បច្ចេកវិទ្យា ដីធ្លី បរិដ្ឋាន អ្នកប្រើប្រាស់ និងប្រជាជាតិទាំងអស់ ដើម្បីកសាងពិភពលោកមួយជាកន្លែងល្អប្រសើរគួរអោយចង់រស់នៅ។
ជំនះស្ថានភាពនៃការខ្វះខាតធនធាននានាដោយបង្កើតគំនិតប្រកបដោយនវានុវត្តន៍ និងនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីកែលំអររបៀបធ្វើការរួមគ្នា និងក្លាយទៅជាក្រុមហ៊ុនលូតលាស់លឿន នាំមុខគេខាងផ្តល់ដំណោះស្រាយកសិកម្ម សម្រាប់ធានាសន្តិសុខស្បៀង និងសុខមាលភាពសង្គម។ ក្រុមការងារដែលប្រកបដោយប្រឌិតញាណរបស់យើង គាំទ្រកសិករដើម្បីផលិតចំណីអាហារនានាអោយមានគុណភាពប្រសើរជាងមុន ដើម្បីផ្គត់ផ្គង់អោយមនុស្សគ្រប់រូបជាមួយនឹងអនាម័យ សុវត្ថិភាព និងសុខភាពល្អ។
អង្គរហ្រ្គីន បច្ចុប្បន្នយើងកំពុងធ្វើការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ដែលមានការប្ដេជ្ញាខ្ពស់ជាង ១០០នាក់មកហើយ ជាពិសេសអ្នកដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្ម ហើយនឹងធ្វើការនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា។ ក្រុមការងារយើងសុទ្ធតែជាអ្នកមានសមត្ថភាព និងប្ដេជ្ញាខ្ពស់ ហើយកំពុងតែធ្វើការយ៉ាងជិតស្និតជាមួយម្ចាស់ដេប៉ូ កសិកររាប់រយនាក់ជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញបច្ចេកទេសកសិកម្មដល់កសិករ និងម្ចាស់កសិដ្ឋានធំៗ អំពីស្ដង់ដារគុណភាព បច្ចេកវិទ្យាថ្មីៗ និងផ្តល់ឱ្យពួកគេនូវជម្រើសទីផ្សារបន្ថែមទៀតដើម្បីភ្ជាប់ដំណាំផលិតរបស់ពួកគេទៅនឹងទីផ្សារ ជាពិសេសទីផ្សារលំដាប់ខ្ពស់។
ជាមួយនឹងពាក្យស្លោករបស់យើង "យើងលក់ទិន្នផល មិនត្រឹមតែលក់ធាតុចូលកសិកម្មទេ!" និង "រួមគ្នាអភិវឌ្ឍ និងធ្វើទំនើបកម្មកសិកម្ម" យើងប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់យើង ដែលមានន័យចំពោះអតិថិជនទាំងអស់ដែលកំពុងនឹងកំពុងទិញផលិតផលរបស់យើង ហើយពួកគេនឹងជួយបង្កើនទិន្នផល ខណៈដែលពួកគេអាចកាត់បន្ថយថ្លៃដើមពីផលិតកម្ម។
យើងមិនត្រឹមតែធ្វើការលក់ធាតុចូលទៅកាន់កសិករនោះទេ ប៉ុន្តែយើងផ្ដល់ជូនពួកគាត់ជាកញ្ចប់សេវាកម្មដូចជាការបណ្ដុះបណ្ដាលកសិករទៅលើការថែទាំដំណាំ ការចុះត្រួតពិនិត្យផ្ទាល់ដល់ចម្ការ ការប្រឹក្សារបច្ចេកទេសតាមរយៈទូរស័ព្ទ ការផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសតាមរយៈវិទ្យុ និងតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក យូធូប និងតេលេក្រាមជាដើម។
យើងក៏កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីស្វែងរកនិងភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ និងស្វែងរកលទ្ធភាពក្នុងការទិញផលិតផលដែលផលិតឡើងវិញពីកសិករ។