លោក ណុប វណ្ណារិទ្ធិ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត

 លោក ណុប វណ្ណារិទ្ធិ បានចូលបម្រើការងារជាមួយក្រុមហ៊ុនអង្គរហ្រ្គីន តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ជាអនុប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍។

លោក ណារិទ្ធិ បានធ្វើការនៅក្នុងឧស្សាហកម្មម៉ូតូ ផ្នែកវិស័យផលិតកម្ម និងដំឡើងតួម៉ូតូ 10ឆ្នាំ មុនពេលចូលរួមជាមួយក្រុមហ៊ុនអង្គរហ្គ្រីន ដែលធ្វើអោយគាត់ស័ក្តិសមក្នុងការផលិតគ្រឿងយន្តកសិកម្មនៅក្នុងក្រុមហ៊ុនអង្គរហ្រ្គីន។ តួនាទីរបស់លោក ណារិទ្ធិ បានសម្របសម្រួលគ្រឿងយន្តកសិកម្ម និងកែឆ្នៃយន្តការគ្រឿងយន្តសម្រាប់ការអភិវឌ្ឍន៍កសិកម្មនៅក្នុងប្រទេសកម្ពុជា។ លោក ណារិទ្ធិ កំពុងធ្វើការយ៉ាងសកម្មក្នុងការស្រាវជ្រាវផលិតផល និងបង្កើតផលិតផលថ្មី ដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាព ក៏ដូចជាការរចនាម៉ាស៊ីនបាញ់ថ្នាំម៉ាក់អង្គរ និងគ្រឿងចក្រប្រកបដោយភាពច្នៃប្រឌិតថ្មី។

លោក ណារិទ្ធិ ទទួលបានបរិញ្ញាបត្រផ្នែកវិស្វករមេកានិក ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ក្រុមរបស់យើង