លោក ភួង និន លោក ភួង និន បានចូលរួមជាមួយក្រុមហ៊ុនអង្គរហ្រ្គីន តាំងពីខែតុលា ឆ្នាំ២០២០ ទទួលបន្ទុកគម្រោងកសិកម្ម និងជី-ថ្នាំ ដែលជាគម្រោងធំជាងគេរបស់ក្រុមហ៊ុនអង្គរហ្គ្រីន។
មុននឹងធ្វើការជាមួយក្រុមហ៊ុនអង្គរហ្រ្គីន លោក ភួង និន បានធ្វើការជាង 10 ឆ្នាំនៅក្នុងវិស័យកាត់ដេរ អង្គការក្រៅរដ្ឋាភិបាល និងជាពិសេសក្រុមហ៊ុនជី-ថ្នាំកសិកម្ម។ លោក ភួង និន មានទេពកោសល្យដ៏អស្ចារ្យក្នុងការកសាងក្រុម ការដឹកនាំ ការលើកទឹកចិត្ត និងការបណ្តុះបណ្តាល ។ លោក និន ភួង និងក្រុមបច្ចេកទេសរបស់គាត់កំពុងធ្វើការលើការសាកល្បង និងពិសោធន៍ផលិតផលថ្មីៗ រៀបចំចម្ការនិងស្រែបង្ហាញ ការប្រឹក្សា និងគាំទ្រកសិដ្ឋាន រៀបចំកម្មវិធីប្រឹក្សាជាមួយកសិករ ប្រជុំកសិករ និងជ្រើសរើសកសិករសំខាន់ៗ ដើម្បីលើកកម្ពស់ម៉ាកយីហោក្រុមហ៊ុន។
លោក ភួង និន កំពុងធ្វើការដើម្បីកំណត់ចំណុចលក់សំខាន់ៗនៃផលិតផល និងរៀបចំឯកសារបណ្តុះបណ្តាល និង POSM សម្រាប់បុគ្គលិក និងការពង្រឹងសមត្ថភាពអតិថិជន ដើម្បីធ្វើឲ្យផែនការលក់លផលិតផលរបស់ក្រុមហ៊ុនបានសម្រេចតាមគោលដៅ។
លោក ភួង និន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស និងការបង្រៀន និងបរិញ្ញាបត្រវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងត្រាក់ទ័រ និងគ្រឿងចក្រ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត