លោក ខៀវ វណ្ណៈ ណៈ ខៀវ បានចូលបម្រើការងារនៅក្រុមហ៊ុនអង្គរហ្រ្គីន តាំងពីឆ្នាំ 2012 ជាអ្នកចែកចាយផ្តាច់មុខប្រចាំខេត្តនៃគម្រោងជី-ថ្នាំកសិកម្មនៅខេត្តតាកែវ និងខេត្តព្រៃវែង ហើយក្រោយមកលោកត្រូវបានតម្លើងឋានៈជាប្រធានគ្រប់គ្រងនៅក្នុងក្រុមហ៊ុន មុនពេលក្លាយជាប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ(តំបន់ B)។
មុនពេលធ្វើការជាមួយក្រុមហ៊ុនអង្គរហ្រ្គីន លោក វណ្ណៈ បានធ្វើការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ៥ ឆ្នាំ ។ តួនាទីជាប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារ លោក វណ្ណៈ ធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកប្រតិបត្តិ ដើម្បីសិក្សាទីផ្សារ និងដាក់ផលិតផលឱ្យស្របនឹងតម្រូវការទីផ្សារ និងការធ្វើផែនការ និងការព្យាករណ៍ផលិតផល។ លោក វណ្ណៈ មានទេពកោសល្យក្នុងការបង្កើតទំនាក់ទំនងអតិថិជន ការបង្កើតក្រុម ការអភិវឌ្ឍទីផ្សារ ការវាយលុកទីផ្សារក្នុងតំបន់ផលិតស្រូវ ។
លោក វណ្ណៈ បានទទួលបរិញ្ញាបត្រផ្នែកជំនាញគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យបៀលប្រាយ។
អនុប្រធានបច្ចេកទេសនៃគម្រោង ជី-ថ្នាំកសិកម្ម
ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងត្រាក់ទ័រ និងគ្រឿងចក្រ
អនុប្រធានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគម្រោងផលិតគ្រឿងយន្ត និងច្នៃប្រឌិត